SlideShare a Scribd company logo
1 of 5
Mipony អ្នក​ជំនួយ​ការ​ទាញ​ឯកសារ​ពី Free Host Siteតើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​ក្នុង​ការ​ទាញ​យក​ឯកសារ​ពី Free Host Site ដូចជា Rapidshare, Hotfile ឬ Megaupload ដែរ​ឬ​ទេ?លោក​អ្នក​ពិត​ជា​អាច​មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ខាង​លើ​នេះ ។ ជាមួយ​កម្មវិធី Mipony Downloader 1.0.6 ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​ទាញ​យក​ឯកសារ​ដែល​អ្នក​ ចង់​បាន​បើ​ទោះ​បី​ជា Internet Connection របស់​អ្នក​មាន​ការ​រអាក់រអួល​យ៉ាង​ណា​ក៏​ដោយ ក៏ Mipony Downloader នូវ​តែ​អាច​ជួយ​អ្នក​បាន​ដែរ ។១. លក្ខណៈ​ពិសេស​របស់​កម្មវិធី:- ជា​កម្មវិធី​ឥតគិតថ្លៃ សម្រាប់​ជំនួយ​ជួយ​បង្កើន​ល្បឿន​ការ​ទាញ​យក​ឯកសារ ដែល​ជា​ពពួក​ឯកសារ​ផ្ទុក​នៅ​លើ Host Site ដែល​មាន​បង្ហាញ​ដូច​រូប​ខាងក្រោម ៖- មានលទ្ធភាព​ពិសេស​អាច​ធ្វើ​ការ​ទាញ​យក​បន្ត​នូវ​ទិន្នន័យ​ដែល​កំពុង​ទាញ​យក​ មាន​បញ្ហា​ដោយសារ​ការ​ដាច់​ចរន្ត​អគ្គិសនី ការ​ដាច់​អ៊ីនធឺណិត ឬ​ដោយ​បុព្វហេតុ​ផ្សេងៗ ។- មាន​ចំណុច​ប្រទាក់​អ្នកប្រើ​សាមញ្ញ (User Interface) ជាមួយ​រូបតំណាង​ដែល​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​ចំនួន ៦ ដែល​ជា​កត្តា​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​និង​គ្រប់គ្រង។- ភ្ជាប់​មក​ជាមួយ​រូបតំណាង​កម្មវិធី​ដែល​មាន​មុខងារ​សម្រាប់​បញ្ចូល​ឯកសារ​ ចូលគ្នា (Join File) ដែល​បាន​ទាញ​យក​មក​ដាច់​ពី​គ្នា ដូច​ជា​ឯកសារ​ភាពយន្ត​ប្រភេទ *.avi.001 , *.avi.002...បាន​យ៉ាង​ងាយស្រួល ។- មាន​សមត្ថភាព​ចាប់​យក​អាសយដ្ឋាន​តំណ (Link Address) របស់ Host Files បាន​ដោយ​ស្វ័យប្រវត្តិ និង​មិន​រំខាន​ដល់​ដំណើរការ​របស់ Mipony នៅ​ពេល​កំពុង​ជាប់ Download នោះ​ទេ ។- ភ្ជាប់​មក​ជាមួយ​នូវ​កម្មវិធី​ដែល​មាន​មុខងារ​ដូច​ទៅ​នឹង Internet Explorer របស់ Windows ដែរ២.ការ​ដំឡើង​កម្មវិធី:សូម​ចុច​លើ File Setup (មាន​នៅ​ក្នុង CD របស់​ទស្សនាវដ្ដី CM) រួច​ធ្វើ​តាម​ការណែនាំ​ដែល​មាន​ស្រាប់​នៅ​លើ​អេក្រង់​កម្មវិធី ។ ដើម្បី​ដំឡើង​កម្មវិធី​នេះ​បាន​វា​តម្រូវ​ឲ្យ​អ្នក​ដំឡើង .NET Framework ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ដំឡើង​កម្មវិធី .NET Framework ទេ​សូម​ធ្វើការ​ដំឡើង​វា​ជាមុន​សិន (កម្មវិធី​នេះ​អាច​រក​បាន​នៅ​ក្នុង​ CD របស់​ទស្សនាវដ្ដី CM)។ ក្រោយ​ពី​ដំឡើង​បាន​ជោគ​ជ័យ​វា​នឹង​បង្ហាញ​នូវ​ផ្ទាំង​​កម្មវិធី​ដូច​ខាង​ ក្រោម ៖ ៣. ស្វែងយល់​ពី​មុខ​ងារ រូបតំណាង​ក្នុង​កម្មវិធី:Mipony មាន​ការ​ប្រើ​ប្រាស់​នូវ​រូប​តំណាង​ដែល​សកម្ម​ចំនួន ៤ ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ការ​កំណត់ និង​បញ្ជា​នូវ​កម្មវិធី​ឲ្យ​ដំណើរ​ការ​ដោយ​រលូន ។ សូម​ស្វែងយល់​ពី​រូបតំណាង​ទាំង​នេះ​ដូច​ខាងក្រោម ៖- ជា​រូបតំណាង​សម្រាប់​បញ្ជា​បើក​កម្មវិធី​រុករក​អ៊ីនធឺណិត បាន​យ៉ាង​រហ័ស​វា​មាន​តួនាទី​ដូច Internet Explorer ឬ FireFox ដូច្នេះ​ដែរ ។- មាន​តួនាទី​សម្រាប់​បន្ថែម​អាសយដ្ឋាន​តំណ សម្រាប់​ទាញយក (Download) ។ - មាន​តួនាទី​សម្រាប់​ផ្គុំ​ឯកសារ​ឡើង​វិញ (សម្រាប់​ឯកសារ​ដែល​អ្នក​បាន​ទាញយក​ច្រើន​ផ្នែក ភាគច្រើន​ជា​ឯកសារ​ភាពយន្ត)។ - ប្រើ​សម្រាប់​កំណត់​លក្ខណៈ​ផ្សេងៗ​ក្នុង​កម្មវិធី ។ ៤. ស្វែងយល់​ការ​ប្រើប្រាស់​កម្មវិធី:៤.១ របៀប​ទាញ​យក​ឯកសារ​ក្នុង​តំណ- លោក​អ្នក​អាច​ប្រើ Browser របស់ Mipony ដោយ​ចុច​លើ​រូបតំណាង Browse and download រួច​បើក​អាសយដ្ឋាន​វ៉ិបសាយ​ណាមួយ​ដែល​អ្នក​អាច​ទាញ​យក​ឯកសារ​បាន ឧទាហរណ៍. www.dl4all.com រួច​ជ្រើស​ប្រភេទ​ភាពយន្ត(Movies) ដែល​អ្នក​ចង់​ទាញ​យក ។ សូម​ចុច​លើ​ប៊ូតុង Detect Link នោះ​កម្មវិធី Mipony នឹង​ចាប់​យក​នូវ Link Download បាន​យ៉ាង​រហ័ស ។ - ក្រោយ​ពី​វា Detect Links ឃើញ​ហើយ​នោះ​វា​នឹង​ចាប់ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ Server ដែល​ផ្ទុក​នូវ​ឯកសារ​ទាំងអស់​នោះ​ថា​តើ​វា​មាន​ទំហំ​ប៉ុន្មាន​ខ្លះ បន្ទាប់​មក​វា​នឹង​បង្ហាញ​ព័ត៌មាន​នៅ​ក្នុង​បញ្ជី Available ជា​សញ្ញា​ធីក ។ - សូម​ជ្រើស​យក​ទីតាំង​សម្រាប់​ផ្ទុក​ឯកសារ​ដែល​នឹង​ទាញ​យក ដោយ​ចុច​លើ​រូបតំណាង​ប៊ូតុង Download selected in folder… ដែល​ស្ថិត​នៅ​ខាងក្រោម​ផ្ទាំង​កម្មវិធី។ បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖ - សូម​ចុច​ប៊ូតុង Browser ដើម្បី​ជ្រើស​ទីតាំង​ផ្ទុក​ឯកសារ (ឬ​អ្នក​អាច​បង្កើត Folder ថ្មី​ក៏​បាន) បន្ទាប់​មក​សូម​ចុច​ប៊ូតុង OK វា​នឹង​បង្ហាញ​ដូច​ផ្ទាំង​ខាងក្រោម ៖ - សូម​រង់ចាំ​រហូត​ដល់​ការ​ទាញយក​បាន​បញ្ចប់ ៤.២ របៀប​បញ្ចូល​ឯកសារ​ចូល​គ្នា:ប្រសិន​បើ​ការ​ទាញ​យក​ឯកសារ​របស់​អ្នក​ជា​ការ​ទាញ​យក​មក​ម្ដង​មួយ​ផ្នែកៗ (ឧ. អ្នក​ទាញ​យក​ប្រភេទ​ឯកសារ​ភាពយន្ត​មួយ​រឿង​ដែល​មាន ៥​ផ្នែក ដូច្នេះ​ក្រោយ​ពេល​ទាញ​យក​ចប់​អ្នក​ត្រូវ​បញ្ចូល​វា​ចូល​គ្នា​ជា​ឯកសារ​ តែមួយ ។) Mipony Downloader បាន​ជួយ​គិត​គូរ​ចំពោះ​បញ្ហា​ទាំង​អស់​នេះ​រួច​ហើយ សូម​ចុច​លើ ប៊ូតុង Join files រួច​សូម​ជ្រើស​រើស​ទី​តាំង​ដែល​បាន​រក្សាទុក​ឯកសារ​ដែល​អ្នក​បាន​ទាញ​យក (ឧ. តាម​ការ​ទាញ​យក​ឯកសារ​ខាងលើ​វា​មាន​ច្រើន​ផ្នែក *.rar.001, .rar.002, .rar.003... ដូច្នេះ​អ្នក​ត្រូវ​ផ្គុំ​វា​ឲ្យ​បាន​ជា​ឯកសារ​ភាពយន្ត​មួយ​រឿង​ពេញលេញ​វិញ) រួច​សូម​ចុច​លើ​ប៊ូតុង Start ដើម្បី​ធ្វើការ​តភ្ជាប់​ជា​ការ​ស្រេច។៤.២ កំណត់​ឲ្យ​ពន្លា​ឯកសារ​ប្រភេទ RAR ដោយ​ស្វ័យប្រវត្តិ:ឯកសារ​ដែល​ទាញ​យក​ពី​ពពួក Free Host Site ភាគច្រើន​គឺ​ប្រភេទZip ដូច​ជា RAR ​ជាដើម ។ កម្មវិធី Mipony មាន​ជម្រើស​ដែល​អាច​ឲ្យ​អ្នក​កំណត់​ឲ្យ​វា​ពន្លា​ប្រភេទ​ឯកសារ​ខាងលើ​ដោយ​ ស្វ័យ​ប្រវត្តិ ។ ដើម្បី​កំណត់​សូម​អនុវត្ត​ដូច​ខាងក្រោម ៖- ចុច​លើ​រូបតំណាង Option រួច​ចុច​លើ Advanced- ធីក​លើ​ប្រអប់ Extract automatically RAR files after download- ក្នុង​ប្រអប់ Extract Folder អ្នក​អាច​ជ្រើស ៖ + Extract in the incoming folder ៖ វា​នឹង​ពន្លា​ឯកសារ​ដាក់​ក្នុង​ថត​ឈ្មោះ​វា​ផ្ទាល់។+ Specify folder ៖ កំណត់​ថត​ផ្ទាល់ខ្លួន​ដើម្បី​ផ្ទុក​ឯកសារ​ដែល​បាន​ពន្លា ។- អ្នក​អាច​ធីក​លើ​ប្រអប់ Delete downloaded files after they are extracted ប្រសិន​បើ​អ្នក​ចង់​លុប​ឯកសារ​ដើម​ដែល​បាន​ទាញយក​បន្ទាប់​ពី​ពន្លា​ហើយ ។- ក្រោយ​កំណត់​រួច​សូម​ចុច​ប៊ូតុង OK ចំណាំ ៖ ស្វែងយល់​ពី Free Host Site: Free Host Site គឺ​ជា​វ៉ិបសាយ​ទាំងឡាយ​ណា​ដែល​ផ្ទុក​ឯកសារ​ដូច​ជា ឯកសារE-book រូបភាព ភាពយន្ត-វីដេអូ ចម្រៀង កម្មវិធី​កុំព្យូទ័រ​ជាដើម​សម្រាប់​ឲ្យ​អ្នក​ទាញ​យក​ដោយ​ឥតគិតថ្លៃ ។<br />
Mipony អ្នក
Mipony អ្នក
Mipony អ្នក
Mipony អ្នក

More Related Content

More from Vai Savta

របាយ
របាយរបាយ
របាយVai Savta
 
Danh sach sinh vien nhan bang khen
Danh sach sinh vien nhan bang khenDanh sach sinh vien nhan bang khen
Danh sach sinh vien nhan bang khenVai Savta
 
Danh sách lưu học sinh campuchia
Danh sách lưu học sinh campuchia Danh sách lưu học sinh campuchia
Danh sách lưu học sinh campuchia Vai Savta
 
Danh sach sv cpc
Danh sach sv cpcDanh sach sv cpc
Danh sach sv cpcVai Savta
 
ប្រាក់ចំនូល
ប្រាក់ចំនូលប្រាក់ចំនូល
ប្រាក់ចំនូលVai Savta
 
Copy of don trinh bay
Copy of don trinh bayCopy of don trinh bay
Copy of don trinh bayVai Savta
 

More from Vai Savta (12)

របាយ
របាយរបាយ
របាយ
 
Danh sach sinh vien nhan bang khen
Danh sach sinh vien nhan bang khenDanh sach sinh vien nhan bang khen
Danh sach sinh vien nhan bang khen
 
Danh sách lưu học sinh campuchia
Danh sách lưu học sinh campuchia Danh sách lưu học sinh campuchia
Danh sách lưu học sinh campuchia
 
Danh sach sv cpc
Danh sach sv cpcDanh sach sv cpc
Danh sach sv cpc
 
Medicine
MedicineMedicine
Medicine
 
Xay dung
Xay dungXay dung
Xay dung
 
King te
King teKing te
King te
 
Pharmacy
PharmacyPharmacy
Pharmacy
 
Bach khoa
Bach khoaBach khoa
Bach khoa
 
ប្រាក់ចំនូល
ប្រាក់ចំនូលប្រាក់ចំនូល
ប្រាក់ចំនូល
 
Copy of don trinh bay
Copy of don trinh bayCopy of don trinh bay
Copy of don trinh bay
 
Mipony
Mipony Mipony
Mipony
 

Mipony អ្នក

  • 1. Mipony អ្នក​ជំនួយ​ការ​ទាញ​ឯកសារ​ពី Free Host Siteតើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​ក្នុង​ការ​ទាញ​យក​ឯកសារ​ពី Free Host Site ដូចជា Rapidshare, Hotfile ឬ Megaupload ដែរ​ឬ​ទេ?លោក​អ្នក​ពិត​ជា​អាច​មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ខាង​លើ​នេះ ។ ជាមួយ​កម្មវិធី Mipony Downloader 1.0.6 ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​ទាញ​យក​ឯកសារ​ដែល​អ្នក​ ចង់​បាន​បើ​ទោះ​បី​ជា Internet Connection របស់​អ្នក​មាន​ការ​រអាក់រអួល​យ៉ាង​ណា​ក៏​ដោយ ក៏ Mipony Downloader នូវ​តែ​អាច​ជួយ​អ្នក​បាន​ដែរ ។១. លក្ខណៈ​ពិសេស​របស់​កម្មវិធី:- ជា​កម្មវិធី​ឥតគិតថ្លៃ សម្រាប់​ជំនួយ​ជួយ​បង្កើន​ល្បឿន​ការ​ទាញ​យក​ឯកសារ ដែល​ជា​ពពួក​ឯកសារ​ផ្ទុក​នៅ​លើ Host Site ដែល​មាន​បង្ហាញ​ដូច​រូប​ខាងក្រោម ៖- មានលទ្ធភាព​ពិសេស​អាច​ធ្វើ​ការ​ទាញ​យក​បន្ត​នូវ​ទិន្នន័យ​ដែល​កំពុង​ទាញ​យក​ មាន​បញ្ហា​ដោយសារ​ការ​ដាច់​ចរន្ត​អគ្គិសនី ការ​ដាច់​អ៊ីនធឺណិត ឬ​ដោយ​បុព្វហេតុ​ផ្សេងៗ ។- មាន​ចំណុច​ប្រទាក់​អ្នកប្រើ​សាមញ្ញ (User Interface) ជាមួយ​រូបតំណាង​ដែល​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​ចំនួន ៦ ដែល​ជា​កត្តា​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​និង​គ្រប់គ្រង។- ភ្ជាប់​មក​ជាមួយ​រូបតំណាង​កម្មវិធី​ដែល​មាន​មុខងារ​សម្រាប់​បញ្ចូល​ឯកសារ​ ចូលគ្នា (Join File) ដែល​បាន​ទាញ​យក​មក​ដាច់​ពី​គ្នា ដូច​ជា​ឯកសារ​ភាពយន្ត​ប្រភេទ *.avi.001 , *.avi.002...បាន​យ៉ាង​ងាយស្រួល ។- មាន​សមត្ថភាព​ចាប់​យក​អាសយដ្ឋាន​តំណ (Link Address) របស់ Host Files បាន​ដោយ​ស្វ័យប្រវត្តិ និង​មិន​រំខាន​ដល់​ដំណើរការ​របស់ Mipony នៅ​ពេល​កំពុង​ជាប់ Download នោះ​ទេ ។- ភ្ជាប់​មក​ជាមួយ​នូវ​កម្មវិធី​ដែល​មាន​មុខងារ​ដូច​ទៅ​នឹង Internet Explorer របស់ Windows ដែរ២.ការ​ដំឡើង​កម្មវិធី:សូម​ចុច​លើ File Setup (មាន​នៅ​ក្នុង CD របស់​ទស្សនាវដ្ដី CM) រួច​ធ្វើ​តាម​ការណែនាំ​ដែល​មាន​ស្រាប់​នៅ​លើ​អេក្រង់​កម្មវិធី ។ ដើម្បី​ដំឡើង​កម្មវិធី​នេះ​បាន​វា​តម្រូវ​ឲ្យ​អ្នក​ដំឡើង .NET Framework ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ដំឡើង​កម្មវិធី .NET Framework ទេ​សូម​ធ្វើការ​ដំឡើង​វា​ជាមុន​សិន (កម្មវិធី​នេះ​អាច​រក​បាន​នៅ​ក្នុង​ CD របស់​ទស្សនាវដ្ដី CM)។ ក្រោយ​ពី​ដំឡើង​បាន​ជោគ​ជ័យ​វា​នឹង​បង្ហាញ​នូវ​ផ្ទាំង​​កម្មវិធី​ដូច​ខាង​ ក្រោម ៖ ៣. ស្វែងយល់​ពី​មុខ​ងារ រូបតំណាង​ក្នុង​កម្មវិធី:Mipony មាន​ការ​ប្រើ​ប្រាស់​នូវ​រូប​តំណាង​ដែល​សកម្ម​ចំនួន ៤ ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ការ​កំណត់ និង​បញ្ជា​នូវ​កម្មវិធី​ឲ្យ​ដំណើរ​ការ​ដោយ​រលូន ។ សូម​ស្វែងយល់​ពី​រូបតំណាង​ទាំង​នេះ​ដូច​ខាងក្រោម ៖- ជា​រូបតំណាង​សម្រាប់​បញ្ជា​បើក​កម្មវិធី​រុករក​អ៊ីនធឺណិត បាន​យ៉ាង​រហ័ស​វា​មាន​តួនាទី​ដូច Internet Explorer ឬ FireFox ដូច្នេះ​ដែរ ។- មាន​តួនាទី​សម្រាប់​បន្ថែម​អាសយដ្ឋាន​តំណ សម្រាប់​ទាញយក (Download) ។ - មាន​តួនាទី​សម្រាប់​ផ្គុំ​ឯកសារ​ឡើង​វិញ (សម្រាប់​ឯកសារ​ដែល​អ្នក​បាន​ទាញយក​ច្រើន​ផ្នែក ភាគច្រើន​ជា​ឯកសារ​ភាពយន្ត)។ - ប្រើ​សម្រាប់​កំណត់​លក្ខណៈ​ផ្សេងៗ​ក្នុង​កម្មវិធី ។ ៤. ស្វែងយល់​ការ​ប្រើប្រាស់​កម្មវិធី:៤.១ របៀប​ទាញ​យក​ឯកសារ​ក្នុង​តំណ- លោក​អ្នក​អាច​ប្រើ Browser របស់ Mipony ដោយ​ចុច​លើ​រូបតំណាង Browse and download រួច​បើក​អាសយដ្ឋាន​វ៉ិបសាយ​ណាមួយ​ដែល​អ្នក​អាច​ទាញ​យក​ឯកសារ​បាន ឧទាហរណ៍. www.dl4all.com រួច​ជ្រើស​ប្រភេទ​ភាពយន្ត(Movies) ដែល​អ្នក​ចង់​ទាញ​យក ។ សូម​ចុច​លើ​ប៊ូតុង Detect Link នោះ​កម្មវិធី Mipony នឹង​ចាប់​យក​នូវ Link Download បាន​យ៉ាង​រហ័ស ។ - ក្រោយ​ពី​វា Detect Links ឃើញ​ហើយ​នោះ​វា​នឹង​ចាប់ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ Server ដែល​ផ្ទុក​នូវ​ឯកសារ​ទាំងអស់​នោះ​ថា​តើ​វា​មាន​ទំហំ​ប៉ុន្មាន​ខ្លះ បន្ទាប់​មក​វា​នឹង​បង្ហាញ​ព័ត៌មាន​នៅ​ក្នុង​បញ្ជី Available ជា​សញ្ញា​ធីក ។ - សូម​ជ្រើស​យក​ទីតាំង​សម្រាប់​ផ្ទុក​ឯកសារ​ដែល​នឹង​ទាញ​យក ដោយ​ចុច​លើ​រូបតំណាង​ប៊ូតុង Download selected in folder… ដែល​ស្ថិត​នៅ​ខាងក្រោម​ផ្ទាំង​កម្មវិធី។ បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖ - សូម​ចុច​ប៊ូតុង Browser ដើម្បី​ជ្រើស​ទីតាំង​ផ្ទុក​ឯកសារ (ឬ​អ្នក​អាច​បង្កើត Folder ថ្មី​ក៏​បាន) បន្ទាប់​មក​សូម​ចុច​ប៊ូតុង OK វា​នឹង​បង្ហាញ​ដូច​ផ្ទាំង​ខាងក្រោម ៖ - សូម​រង់ចាំ​រហូត​ដល់​ការ​ទាញយក​បាន​បញ្ចប់ ៤.២ របៀប​បញ្ចូល​ឯកសារ​ចូល​គ្នា:ប្រសិន​បើ​ការ​ទាញ​យក​ឯកសារ​របស់​អ្នក​ជា​ការ​ទាញ​យក​មក​ម្ដង​មួយ​ផ្នែកៗ (ឧ. អ្នក​ទាញ​យក​ប្រភេទ​ឯកសារ​ភាពយន្ត​មួយ​រឿង​ដែល​មាន ៥​ផ្នែក ដូច្នេះ​ក្រោយ​ពេល​ទាញ​យក​ចប់​អ្នក​ត្រូវ​បញ្ចូល​វា​ចូល​គ្នា​ជា​ឯកសារ​ តែមួយ ។) Mipony Downloader បាន​ជួយ​គិត​គូរ​ចំពោះ​បញ្ហា​ទាំង​អស់​នេះ​រួច​ហើយ សូម​ចុច​លើ ប៊ូតុង Join files រួច​សូម​ជ្រើស​រើស​ទី​តាំង​ដែល​បាន​រក្សាទុក​ឯកសារ​ដែល​អ្នក​បាន​ទាញ​យក (ឧ. តាម​ការ​ទាញ​យក​ឯកសារ​ខាងលើ​វា​មាន​ច្រើន​ផ្នែក *.rar.001, .rar.002, .rar.003... ដូច្នេះ​អ្នក​ត្រូវ​ផ្គុំ​វា​ឲ្យ​បាន​ជា​ឯកសារ​ភាពយន្ត​មួយ​រឿង​ពេញលេញ​វិញ) រួច​សូម​ចុច​លើ​ប៊ូតុង Start ដើម្បី​ធ្វើការ​តភ្ជាប់​ជា​ការ​ស្រេច។៤.២ កំណត់​ឲ្យ​ពន្លា​ឯកសារ​ប្រភេទ RAR ដោយ​ស្វ័យប្រវត្តិ:ឯកសារ​ដែល​ទាញ​យក​ពី​ពពួក Free Host Site ភាគច្រើន​គឺ​ប្រភេទZip ដូច​ជា RAR ​ជាដើម ។ កម្មវិធី Mipony មាន​ជម្រើស​ដែល​អាច​ឲ្យ​អ្នក​កំណត់​ឲ្យ​វា​ពន្លា​ប្រភេទ​ឯកសារ​ខាងលើ​ដោយ​ ស្វ័យ​ប្រវត្តិ ។ ដើម្បី​កំណត់​សូម​អនុវត្ត​ដូច​ខាងក្រោម ៖- ចុច​លើ​រូបតំណាង Option រួច​ចុច​លើ Advanced- ធីក​លើ​ប្រអប់ Extract automatically RAR files after download- ក្នុង​ប្រអប់ Extract Folder អ្នក​អាច​ជ្រើស ៖ + Extract in the incoming folder ៖ វា​នឹង​ពន្លា​ឯកសារ​ដាក់​ក្នុង​ថត​ឈ្មោះ​វា​ផ្ទាល់។+ Specify folder ៖ កំណត់​ថត​ផ្ទាល់ខ្លួន​ដើម្បី​ផ្ទុក​ឯកសារ​ដែល​បាន​ពន្លា ។- អ្នក​អាច​ធីក​លើ​ប្រអប់ Delete downloaded files after they are extracted ប្រសិន​បើ​អ្នក​ចង់​លុប​ឯកសារ​ដើម​ដែល​បាន​ទាញយក​បន្ទាប់​ពី​ពន្លា​ហើយ ។- ក្រោយ​កំណត់​រួច​សូម​ចុច​ប៊ូតុង OK ចំណាំ ៖ ស្វែងយល់​ពី Free Host Site: Free Host Site គឺ​ជា​វ៉ិបសាយ​ទាំងឡាយ​ណា​ដែល​ផ្ទុក​ឯកសារ​ដូច​ជា ឯកសារE-book រូបភាព ភាពយន្ត-វីដេអូ ចម្រៀង កម្មវិធី​កុំព្យូទ័រ​ជាដើម​សម្រាប់​ឲ្យ​អ្នក​ទាញ​យក​ដោយ​ឥតគិតថ្លៃ ។<br />